សូមស្វាគមន៍មកកាន់មន្ទីរសម្រាកព្យាបាលសត្វ ខេមផស៍!
ក្រុមការងារយើងនឹងនៅជាមួយអ្នកនិងសត្វចិញ្ចឹមរបស់អ្នកដោយយកចិត្តទុកដាក់ដូចនឹងក្រុមគ្រួសារតែមួយ។ គ្លីនិកមានសេវាកម្មជាច្រើនដើម្បីផ្ដល់ជូនអតិថិជននូវបទពិសោធន៍ល្អបំផុតតាមដែលអាចធ្វើបាន។

បេសកកម្មរបស់យើង
- ផ្តល់សេវាកម្មបសុពេទ្យលើការថែទាំ ព្យាបាលជំងឺ, វះកាត់, និងបង្ការជំងឺឆ្លងលើសត្វកំដរ
- បង្ហាញសេចក្តីអាណិតមេត្តា និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពសត្វអ្នកជំងឺ
- ផ្ដល់ចំណេះដឹងដល់ម្ចាស់សត្វ
- ធានាឱ្យបាននូវសេវាថែទាំសត្វមួយដែលងាយចូលប្រើបាន និងមានតម្លៃសមរម្យ
អ្វីគ្រប់យ៉ាងដើម្បីគ្រប់សត្វ
សត្វអ្នកជំងឺទទួលបានលទ្ធផលល្អគឺជាអាទិភាពរបស់យើង! ក្រុមការងារនឹងខិតខំថែទាំសត្វរបស់អ្នកឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន
ក្រុមការងារប្ដេជ្ញាចិត្តសម្រេចបាននូវបេសកកម្មរបស់ខ្លួន។ យើងមានទស្សនៈថារាល់អាយុជីវិតសត្វទាំងអស់មានតម្លៃ និងសមនឹងទទួលបានការថែទាំផ្នែកសុខភាពដែលមានគុណភាព។
ពួកយើងទទួលព្យាបាលសត្វដូចខាងក្រោម៖
- សុនក
- ពិឡារ
- សុនក
- ពិឡារ


យើងយកចិត្តទុកដាក់សត្វចិញ្ចឹមរបស់លោកអ្នក
រួសរាយរាក់ទាក់
សត្វចិញ្ចឹមរបស់អ្នកគឺជាសមាជិកគ្រួសារនិងមិត្តភក្តិដ៏ល្អរបស់យើង។ សូមស្វាគមន៍យ៉ាងកក់ក្តៅ!
អនាម័យ
បរិស្ថានអំណោយផលដល់សត្វចិញ្ចឹម និងមានអនាម័យ
តម្លៃសមរម្យ
គ្លីនិកផ្ដល់ជូននូវជម្រើសសន្សំសំចៃស្របទៅតាមលទ្ធភាពថវិការបស់អ្នក

ក្លៀវក្លា
យើងស្រលាញ់នូវអ្វីដែលយើងធ្វើ! សត្វមានសុខភាពល្អជាចំណង់ចំណូលចិត្តរបស់យើង
យកចិត្តទុកដាក់
សត្វស័ក្តសមនឹងទទួលបានក្ដីស្រលាញ់។ ក្រុមការងារនឹងខិតខំថែទាំសត្វអ្នកឱ្យបានល្អ
ឆ្លើយតបរហ័ស
ទំនាក់ទំនងងាយស្រួល និងអាចជជែកជាមួយយើងអំពីតម្រូវការ និងក្ដីបារម្ភរបស់អ្នក
យើងរង់ចាំទទួល និងថែទាំសត្វរបស់លោកអ្នក
ទាំងនេះជាសេវាកម្មសំខាន់ៗរបស់គ្លីនិក!

ពិនិត្យព្យាបាលជំងឺ
យើងព្យាបាលសត្វឈឺ និងផ្ដល់សេវាពិនិត្យសុខភាពប្រចាំឆ្នាំនៅគ្រប់ដំណាក់កាលវ័យ ពេញមួយជីវិតសត្វ

ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង
ការការពារប្រសើរជាងការព្យាបាល។ សូមចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងពីជំងឺដែលអាចសម្លាប់សត្វអ្នកបាន

ការពារនិងព្យាបាលបរាសិត
ជំងឺបរាសិតអាចសម្លាប់សត្វរបស់អ្នកបាន។ ការការពារនិងព្យាបាលបានត្រឹមត្រូវនឹងជួយឲ្យសត្វចៀសឆ្ងាយពីការឆ្លង
កាលវិភាគពេទ្យ
កាលវិភាគពេទ្យធ្វើបច្ចុប្បន្នភាពចុងក្រោយនឹងត្រូវបានដាក់បង្ហាញជាប្រចាំដើម្បីតម្រូវពេលវេលានិងចំណង់ចំណូលចិត្តអ្នក។
អញ្ជើញមកជួបពួកយើង!
គ្លីនិកសត្វ ខេមផស៍នឹងនៅជាមួយអ្នកនៅពេលអ្នកត្រូវការយើងបំផុត។ អ្នកអាចធ្វើការណាត់ជួបដោយវិធីអនឡាញភ្លាម!
ឱសថស្ថានអនឡាញ
មិនថាអ្នកនៅទីណា អ្នកអាចទិញទំនិញអនឡាញ និងទទួលបានទំនិញផ្ញើទៅដល់អ្នក!


