Pet Owner

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយដោយខ្លួនឯង

ការសម្អាតត្រចៀកសត្វចិញ្ចឹមជាផ្នែកមួយនៃសកម្មភាពតុបតែងសត្វដែលមានសារៈសំខាន់ពីព្រោះត្រចៀកមិនស្អាតអាចបង្ករជាបញ្ហាផ្សេងៗ ដូចជារលាក ឆ្លងមេរោគ រមាស់ ឬស្ទះរន្ធត្រចៀកជាដើម។ ដោយសាររន្ធត្រចៀករបស់សុនកមានទម្រង់ដូចអក្សរ L ធ្វើឱ្យសត្វងាយមានបញ្ហាត្រចៀក ព្រោះកាកសំណល់ផ្សេងៗងាយជាប់ស្ទះក្នុងរន្ធត្រចៀកមិនអាចចេញក្រៅដោយខ្លួនឯងបានបើមិនមានការជួយពីម្ចាស់។ 

ពូជសុនកដែលមានស្លឹកត្រចៀកវែង ស្លឹកត្រចៀកធំ ស្លឹកត្រចៀកបាក់ឃ្លុប ឬស្លឹកត្រចៀកមានរោមច្រើនគួរត្រូវបានសម្អាតត្រចៀកឱ្យបានញឹកញាប់ជាងសុនកត្រចៀកធម្មតា ព្រោះទម្រង់ត្រចៀកបែបនេះច្រើនស្អុះស្អាប់ មិនមានលំហូរខ្យល់ក្នុងត្រចៀកគ្រប់គ្រាន់ដែលងាយធ្វើឱ្យមានបណ្តុំកាកសំណល់ និងសំណើមខ្លាំងក្នុងត្រចៀក បណ្តាលឱ្យងាយកើតផ្សិត បាក់តេរី ឬចៃត្រចៀក។ ត្រូវប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដែលមានគុណភាពល្អ ទទួលស្គាល់ដោយបសុពេទ្យ។ ទឹកសម្អាតត្រចៀកដែលល្អមានរូបមន្តផ្សំដែលអាចជួយរំលាយអាចម៍ត្រចៀក មានសាមាសធាតុប្រឆាំងបាក់តេរី និងឬផ្សិត និងមិនត្រូវមានលាយសារធាតុអាល់កុលឡើយ។

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយនៅផ្ទះដោយខ្លួនឯង៖

  1. ឱ្យសត្វអង្គុយ រួចទាញត្រចៀកបញ្ឈរឡើងត្រង់ឱ្យឃើញប្រហោងត្រចៀក
  2. ច្របាច់ទឹកលាងសម្អាតត្រចៀកចូលក្នុងប្រហោងត្រចៀកមួយពេញរន្ធត្រចៀក។ ព្យាយាមកុំឱ្យចុងក្បាលដបប៉ះត្រចៀកសត្វផ្ទាល់ បើប៉ះត្រូវប្រើសំឡីអាល់កុលជូតក្បាលដបក្រោយប្រើរួច ចៀសវាងឆ្លងមេរោគទៅត្រចៀកផ្សេង។
  3. យកដៃម៉ាស្សាថ្នមៗត្រង់គល់ត្រចៀកប្រមាណ ៣០វិនាទី ដើម្បីរំលាយអាចម៍ត្រចៀក និងកាកសំណល់ផ្សេងៗ។ អ្នកនឹងឮសំលេងប្រិបៗឆ្អឹងខ្ចីត្រចៀកនៅពេលម៉ាស្សាគល់ត្រចៀក។
  4. បន្ទាប់មក យកដុំសំឡីជូតកាកសំណល់ដែលចេញពីត្រចៀកឱ្យស្អាត។ មិនត្រូវប្រើសំឡីត្បាល់ត្រចៀកមនុស្សមានដងឡើយ ព្រោះអាចប៉ះពាល់រន្ធត្រចៀក និងឬ ក្រដាសត្រចៀក ឬអាចរុញកាកសំណល់ឱ្យចូលក្នុងត្រចៀកកាន់តែជ្រៅ។
  5. ព្រលែងសត្វឱ្យរលាស់ត្រចៀកខ្លួនវាបន្ថែម។
  6. អនុវត្តដូចគ្នាលើត្រចៀកម្ខាងទៀត។

ទោះបីជាការលាងត្រចៀកមានសារៈសំខាន់ ប៉ុន្តែមិនមានន័យថាគ្រប់សត្វទាំងអស់ត្រូវតែលាងនោះទេ ឬត្រូវលាងឱ្យបានញឹកញាប់ពេកនោះទេ។ ពេលខ្លះ សត្វមួយចំនួនដែលមានសុខភាពល្អក៏មិនចាំត្រូវលាងដែរ។ ម្យ៉ាងទៀត ការលាងញឹកញាប់ខ្លាំងពេក ឬសម្អាតជ្រុលក៏អាចមានផលរំខានត្រចៀកសត្វទៅវិញ ដូចនេះគួរលាងនៅពេលអ្នកសង្កេតឃើញមានក្លិនស្អុយ ទឹករងៃហូរចេញ ឬមានកាកសំណល់ចេញផ្សេងៗ ឬទៅតាមភាពចាំបាច់ជាក់ស្តែងរបស់សត្វនីមួយៗ។ បសុពេទ្យរបស់អ្នកអាចជួយផ្តល់ដំបូន្មានដល់អ្នកបាន ដើម្បីអ្នកអាចអនុវត្តដោយខ្លួនឯងនៅផ្ទះឱ្យបានត្រឹមត្រូវ។ ប្រសិនបើសត្វរបស់អ្នកមានបញ្ហាត្រចៀករួចហើយ ដូចជារលាក ឡើងក្រហម ហើម រមាស់ ឬឈឺ គួរប្រឹក្សាយោបល់ជាមួយបសុពេទ្យមុនប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដោយខ្លួនឯង។

Oudom Bondith

Recent Posts

តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាសុនកកាច?

សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។ ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖ 1.…

2 years ago

តើការធ្វើឬដាក់មីក្រូឈីប​​ (Microchipping) លើសត្វគឺជាអ្វី?

តើការដាក់មីក្រូឈីបលើសត្វគឺជាអ្វី? មីក្រូឈីប​ (Microchip) គឺជាឧបករណ៍អេឡិចត្រូនិក​មានផ្ទុកទិន្នន័យអត្តលេខ​សម្រាប់សម្គាល់ខ្លួនសត្វនីមួយៗ។ ​វាមានទំហំនិងរូបរាងប្រហាក់ប្រហែលទៅនឹងគ្រាប់អង្ករ​​ដែលអាចប្រើឧបករណ៍ស្កេនរលកសញ្ញាបាន។​​ រាល់មីក្រូឈីបមានផ្ទុកអត្តលេខស្តង់ដារដែលទទួលស្គាល់ជុំវិញពិភពលោក និងមិនមានលេខស្ទួនគ្នាឡើយ។ ​ការដាក់មីក្រូឈីបគឺជាវិធីកំនត់អត្តសញ្ញាណសត្វជាអចិន្ត្រៃយ៍ ​ដែលនឹងនៅជាប់ខ្លួនពេញមួយជីវិតរបស់សត្វ។​ និយាយជាសាមញ្ញ ការចាក់មីក្រូឈីបហាក់ប្រៀបបានដូចនឹងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យសត្វរបស់អ្នកយ៉ាងដូច្នោះដែរ ដោយបសុពេទ្យជាអ្នកដាក់ និងឬ បន្ទាប់មកជាអ្នកចុះបញ្ជីអត្តលេខនោះក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញដែលគេអាចស្វែងរកព័ត៌មានម្ចាស់សត្វបាន។ តើគេដាក់មីក្រូឈីបលើសត្វយ៉ាងដូចម្តេច?​…

2 years ago

១៣វិធីការពារឆ្កែខាំ

ត្រៀមខ្លួន និងប្រុងប្រយ័ត្នជានិច្ច ពិសេសចំពោះសុនកដែលមិនស្គាល់អ្នក ឬសុនកអនាថា។  ត្រូវសួរម្ចាស់សត្វជាមុន ថាតើអ្នកអាចប៉ះ ឬលេងសុនកនោះបានដែរឬទេ។ មុនពេលលេង ឱ្យសុនកបានឃើញ និងហិតអ្នកមុនសិន ដើម្បីសត្វបានស្គាល់និងទុកចិត្តអ្នក។ ស្វែងយល់ពីអារម្មណ៍របស់សត្វនៅពេលសត្វស្ត្រេស មិនសប្បាយចិត្ត ភ័យឬខ្លាច និងត្រូវយល់ពីភាសាកាយវិការរបស់សុនក…

2 years ago

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលត្រូវឆ្កែ ឬឆ្មាខាំ?

សុនកនិងឆ្មាអាចខាំឬខ្វាចអ្នកនៅពេលអ្នកកំពុងធ្វើដំណើរតាមផ្លូវ អ្នកទៅវាយវា ឬជាន់វា ឬពេលកំពុងប្រលែងលេងជាមួយពួកវា។ នៅពេលរឿងនេះកើតឡើង បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតមុនគេនោះគឺអ្នកអាចឆ្លងជំងឺឆ្កែឆ្កួតដែលជាជំងឺគ្រោះថ្នាក់។ តើជំងឺឆ្កែឆ្កួតគឺជាជំងឺអ្វី (Rabies)? ជំងឺឆ្កែឆ្កួតជាជំងឺមួយក្នុងចំណោមជំងឺកាចសាហាវបំផុត ដែលបង្កឡើងដោយវីរុសវាយប្រហារលើប្រព័ន្ធប្រសាទកណ្តាល (CNS)។ សត្វនិងមនុស្សដែលឆ្លងវីរុសនេះភាគច្រើននឹងស្លាប់ 100% ហើយមកទល់បច្ចុប្បន្នពុំទាន់មានថ្នាំព្យាបាលឡើយ។ ជំងឺនេះឆ្លងពីសត្វមួយទៅសត្វមួយ ឬមកមនុស្សយើងជាចម្បងតាមរយៈទឹកមាត់ដោយការខាំ ហើយរយៈពេលសម្ងំរបស់មេរោគជាទូទៅ…

3 years ago

ជំងឺព្រូនបេះដូង (Dirofilaria immitis)

តើជំងឺព្រូនបេះដូងគឺជាអ្វី? ជំងឺព្រូនបេះដូងជាជំងឺបរាសិតធ្ងន់ធ្ងរកើតបានទាំងលើសុនក និងពិឡារដែលអាចសម្លាប់សត្វរបស់អ្នកបាន។ ជំងឺនេះមានសត្វមូសជាភ្នាក់ងារចម្លងជំងឺ និងរាតត្បាតនៅរដូវដែលមានសត្វមូសច្រើន។ វដ្តជីវិតរបស់ព្រូនបេះដូង មូសជញ្ជក់ឈាមសុនកឈឺដែលមានវត្តមានកូនព្រូនតូចៗមិនអាចមើលនឹងភ្នែកឃើញបានហៅថា microfilaria រួចវិវឌ្ឍនិងលូតលាស់ធំបន្តិចនៅក្នុងខ្លួនមូសក្លាយជាដំណាក់កាល Larvae (L1, L2, L3) ដោយប្រើរយៈពេល 10-14…

3 years ago

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!

3 years ago

This website uses cookies.