ម្ចាស់សត្វ

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលត្រូវឆ្កែ ឬឆ្មាខាំ?

សុនកនិងឆ្មាអាចខាំឬខ្វាចអ្នកនៅពេលអ្នកកំពុងធ្វើដំណើរតាមផ្លូវ អ្នកទៅវាយវា ឬជាន់វា ឬពេលកំពុងប្រលែងលេងជាមួយពួកវា។ នៅពេលរឿងនេះកើតឡើង បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតមុនគេនោះគឺអ្នកអាចឆ្លងជំងឺឆ្កែឆ្កួតដែលជាជំងឺគ្រោះថ្នាក់។

តើជំងឺឆ្កែឆ្កួតគឺជាជំងឺអ្វី (Rabies)?

ជំងឺឆ្កែឆ្កួតជាជំងឺមួយក្នុងចំណោមជំងឺកាចសាហាវបំផុត ដែលបង្កឡើងដោយវីរុសវាយប្រហារលើប្រព័ន្ធប្រសាទកណ្តាល (CNS)។ សត្វនិងមនុស្សដែលឆ្លងវីរុសនេះភាគច្រើននឹងស្លាប់ 100% ហើយមកទល់បច្ចុប្បន្នពុំទាន់មានថ្នាំព្យាបាលឡើយ។ ជំងឺនេះឆ្លងពីសត្វមួយទៅសត្វមួយ ឬមកមនុស្សយើងជាចម្បងតាមរយៈទឹកមាត់ដោយការខាំ ហើយរយៈពេលសម្ងំរបស់មេរោគជាទូទៅ ១សប្តាហ៍ទៅ ១ខែ (អាចលឿនឬយឺតជាងនេះ) ចំពោះសត្វ និងចំពោះមនុស្ស ២ទៅ៣ខែ (អាចប្រែប្រួលពី១សប្តាហ៍ទៅ១មួយឆ្នាំ អាស្រ័យលើទីតាំងខាំនិងបរិមាណវីរុសដែលចូលខ្លួនអ្នក)។

សត្វដែលឆ្លងជំងឺឆ្កែឆ្កួតបង្ហាញរោគសញ្ញាដូចជា៖ ហៀរទឹកមាត់ឬបែកពពុះមាត់, សញ្ញាប្រសាទ, ប្តូរអាកប្បកិរយាទៅជាកាច ខ្លាច ឬតតាំង, ខ្លាចទឹក, ពិបាកលេប, ប្រកាច់, ពួនទីងងឹត, និងខ្វិនជាដើម។

តើយើងត្រូវធ្វើអ្វីខ្លះនៅពេលត្រូវឆ្កែឬឆ្មាខាំ?

ចំនុចទាំង ៧ ខាងក្រោមនេះជាជំហានដែលអ្នកត្រូវតែអនុវត្តជាបន្ទាន់នៅពេលត្រូវបានសត្វខាំភ្លាម៖

  1. លាងមុខរបួស ដោយប្រើសាប៊ូដុំលាងជាមួយទឹករ៉ូមីណេក្តៅឧណ្ណៗរយៈពេល ៥ទៅ១០នាទី។
  2. ទប់ឈាម ដោយប្រើក្រណាត់ស្អាត។ មិនត្រូវយកមាត់បឺតឈាមចេញពីមុខរបួសឡើយ។
  3. ប្រើក្រែមលាបដំបៅដែលមានសមាសធាតុអង់ទីប៊ីយ៉ូទិក (ប្រសិនបើមាន) ឬប្រើទឹកលាបដំបៅ Betadine។
  4. រុំរបួស ដោយប្រើបង់រុំរបួសស្អាតមិនមានមេរោគ។
  5. ប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពក្បែរផ្ទះ ដើម្បីឱ្យពេទ្យពិនិត្យរបួស និងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឱ្យបានគ្រប់ចំនួនដូសជាបន្តបន្ទាប់ទៅតាមការណែនាំរបស់ពេទ្យ។
  6. តាមដានពិនិត្យមើលរបួសខ្លួនឯងក្រែងមានសញ្ញាឆ្លងមេរោគបាក់តេរី ដូចជាឡើងក្រហម, ហើម, ឈឺជាងមុន, និងគ្រុនក្តៅ។
  7. មិនត្រូវសម្លាប់សុនកនិងឆ្មានោះភ្លាមឡើយ ត្រូវតាមដានមើលសត្វនោះរយៈពេលយ៉ាងតិច១៤ថ្ងៃ ថាតើសត្វនោះមានបង្ហាញសញ្ញាកើតជំងឺឆ្កែឆ្កួតដូចរៀបរាប់ខាងលើឬទេ? ករណីសង្ស័យសត្វនោះមានជំងឺឆ្កែឆ្កួត ត្រូវស្វែងរកជំនួយពីពេទ្យសត្វឬអ្នកមានសមត្ថកិច្ចដើម្បីសម្លាប់និងកាត់ក្បាលសត្វនោះទៅមន្ទីរពិសោធន៍។

ជំងឺឆ្កែឆ្កួតជាទូទៅធ្វើឱ្យស្លាប់ 100% មិនអាចព្យាបាលបានឡើយ ដូច្នេះហើយនៅពេលត្រូវបានសត្វខាំភ្លាម អ្នកត្រូវលាងសម្អាតរបួស និងប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងការពារ មិនត្រូវរង់ចាំរហូតចេញរោគសញ្ញាឡើយ។ យើងត្រូវរួមគ្នាកម្ចាត់ជំងឺឆ្កែឆ្កួតដោយការនាំឆ្កែនិងឆ្មារបស់យើងទៅចាក់វ៉ាក់សាំងការពារជំងឺជំងឺឆ្កែឆ្កួតទាំងអស់គ្នាមុនវាចម្លងមកមនុស្ស។

Oudom Bondith

Recent Posts

តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាសុនកកាច?

សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។ ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖ 1.…

2 ឆ្នាំ ago

តើការធ្វើឬដាក់មីក្រូឈីប​​ (Microchipping) លើសត្វគឺជាអ្វី?

តើការដាក់មីក្រូឈីបលើសត្វគឺជាអ្វី? មីក្រូឈីប​ (Microchip) គឺជាឧបករណ៍អេឡិចត្រូនិក​មានផ្ទុកទិន្នន័យអត្តលេខ​សម្រាប់សម្គាល់ខ្លួនសត្វនីមួយៗ។ ​វាមានទំហំនិងរូបរាងប្រហាក់ប្រហែលទៅនឹងគ្រាប់អង្ករ​​ដែលអាចប្រើឧបករណ៍ស្កេនរលកសញ្ញាបាន។​​ រាល់មីក្រូឈីបមានផ្ទុកអត្តលេខស្តង់ដារដែលទទួលស្គាល់ជុំវិញពិភពលោក និងមិនមានលេខស្ទួនគ្នាឡើយ។ ​ការដាក់មីក្រូឈីបគឺជាវិធីកំនត់អត្តសញ្ញាណសត្វជាអចិន្ត្រៃយ៍ ​ដែលនឹងនៅជាប់ខ្លួនពេញមួយជីវិតរបស់សត្វ។​ និយាយជាសាមញ្ញ ការចាក់មីក្រូឈីបហាក់ប្រៀបបានដូចនឹងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យសត្វរបស់អ្នកយ៉ាងដូច្នោះដែរ ដោយបសុពេទ្យជាអ្នកដាក់ និងឬ បន្ទាប់មកជាអ្នកចុះបញ្ជីអត្តលេខនោះក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញដែលគេអាចស្វែងរកព័ត៌មានម្ចាស់សត្វបាន។ តើគេដាក់មីក្រូឈីបលើសត្វយ៉ាងដូចម្តេច?​…

2 ឆ្នាំ ago

១៣វិធីការពារឆ្កែខាំ

ត្រៀមខ្លួន និងប្រុងប្រយ័ត្នជានិច្ច ពិសេសចំពោះសុនកដែលមិនស្គាល់អ្នក ឬសុនកអនាថា។  ត្រូវសួរម្ចាស់សត្វជាមុន ថាតើអ្នកអាចប៉ះ ឬលេងសុនកនោះបានដែរឬទេ។ មុនពេលលេង ឱ្យសុនកបានឃើញ និងហិតអ្នកមុនសិន ដើម្បីសត្វបានស្គាល់និងទុកចិត្តអ្នក។ ស្វែងយល់ពីអារម្មណ៍របស់សត្វនៅពេលសត្វស្ត្រេស មិនសប្បាយចិត្ត ភ័យឬខ្លាច និងត្រូវយល់ពីភាសាកាយវិការរបស់សុនក…

2 ឆ្នាំ ago

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយដោយខ្លួនឯង

ការសម្អាតត្រចៀកសត្វចិញ្ចឹមជាផ្នែកមួយនៃសកម្មភាពតុបតែងសត្វដែលមានសារៈសំខាន់ពីព្រោះត្រចៀកមិនស្អាតអាចបង្ករជាបញ្ហាផ្សេងៗ ដូចជារលាក ឆ្លងមេរោគ រមាស់ ឬស្ទះរន្ធត្រចៀកជាដើម។ ដោយសាររន្ធត្រចៀករបស់សុនកមានទម្រង់ដូចអក្សរ L ធ្វើឱ្យសត្វងាយមានបញ្ហាត្រចៀក ព្រោះកាកសំណល់ផ្សេងៗងាយជាប់ស្ទះក្នុងរន្ធត្រចៀកមិនអាចចេញក្រៅដោយខ្លួនឯងបានបើមិនមានការជួយពីម្ចាស់។  ពូជសុនកដែលមានស្លឹកត្រចៀកវែង ស្លឹកត្រចៀកធំ ស្លឹកត្រចៀកបាក់ឃ្លុប ឬស្លឹកត្រចៀកមានរោមច្រើនគួរត្រូវបានសម្អាតត្រចៀកឱ្យបានញឹកញាប់ជាងសុនកត្រចៀកធម្មតា ព្រោះទម្រង់ត្រចៀកបែបនេះច្រើនស្អុះស្អាប់ មិនមានលំហូរខ្យល់ក្នុងត្រចៀកគ្រប់គ្រាន់ដែលងាយធ្វើឱ្យមានបណ្តុំកាកសំណល់…

3 ឆ្នាំ ago

ជំងឺព្រូនបេះដូង (Dirofilaria immitis)

តើជំងឺព្រូនបេះដូងគឺជាអ្វី? ជំងឺព្រូនបេះដូងជាជំងឺបរាសិតធ្ងន់ធ្ងរកើតបានទាំងលើសុនក និងពិឡារដែលអាចសម្លាប់សត្វរបស់អ្នកបាន។ ជំងឺនេះមានសត្វមូសជាភ្នាក់ងារចម្លងជំងឺ និងរាតត្បាតនៅរដូវដែលមានសត្វមូសច្រើន។ វដ្តជីវិតរបស់ព្រូនបេះដូង មូសជញ្ជក់ឈាមសុនកឈឺដែលមានវត្តមានកូនព្រូនតូចៗមិនអាចមើលនឹងភ្នែកឃើញបានហៅថា microfilaria រួចវិវឌ្ឍនិងលូតលាស់ធំបន្តិចនៅក្នុងខ្លួនមូសក្លាយជាដំណាក់កាល Larvae (L1, L2, L3) ដោយប្រើរយៈពេល 10-14…

3 ឆ្នាំ ago

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!

3 ឆ្នាំ ago

This website uses cookies.