សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។ ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖ 1.…
តើការដាក់មីក្រូឈីបលើសត្វគឺជាអ្វី? មីក្រូឈីប (Microchip) គឺជាឧបករណ៍អេឡិចត្រូនិកមានផ្ទុកទិន្នន័យអត្តលេខសម្រាប់សម្គាល់ខ្លួនសត្វនីមួយៗ។ វាមានទំហំនិងរូបរាងប្រហាក់ប្រហែលទៅនឹងគ្រាប់អង្ករដែលអាចប្រើឧបករណ៍ស្កេនរលកសញ្ញាបាន។ រាល់មីក្រូឈីបមានផ្ទុកអត្តលេខស្តង់ដារដែលទទួលស្គាល់ជុំវិញពិភពលោក និងមិនមានលេខស្ទួនគ្នាឡើយ។ ការដាក់មីក្រូឈីបគឺជាវិធីកំនត់អត្តសញ្ញាណសត្វជាអចិន្ត្រៃយ៍ ដែលនឹងនៅជាប់ខ្លួនពេញមួយជីវិតរបស់សត្វ។ និយាយជាសាមញ្ញ ការចាក់មីក្រូឈីបហាក់ប្រៀបបានដូចនឹងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យសត្វរបស់អ្នកយ៉ាងដូច្នោះដែរ ដោយបសុពេទ្យជាអ្នកដាក់ និងឬ បន្ទាប់មកជាអ្នកចុះបញ្ជីអត្តលេខនោះក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញដែលគេអាចស្វែងរកព័ត៌មានម្ចាស់សត្វបាន។ តើគេដាក់មីក្រូឈីបលើសត្វយ៉ាងដូចម្តេច?…
ការសម្អាតត្រចៀកសត្វចិញ្ចឹមជាផ្នែកមួយនៃសកម្មភាពតុបតែងសត្វដែលមានសារៈសំខាន់ពីព្រោះត្រចៀកមិនស្អាតអាចបង្ករជាបញ្ហាផ្សេងៗ ដូចជារលាក ឆ្លងមេរោគ រមាស់ ឬស្ទះរន្ធត្រចៀកជាដើម។ ដោយសាររន្ធត្រចៀករបស់សុនកមានទម្រង់ដូចអក្សរ L ធ្វើឱ្យសត្វងាយមានបញ្ហាត្រចៀក ព្រោះកាកសំណល់ផ្សេងៗងាយជាប់ស្ទះក្នុងរន្ធត្រចៀកមិនអាចចេញក្រៅដោយខ្លួនឯងបានបើមិនមានការជួយពីម្ចាស់។ ពូជសុនកដែលមានស្លឹកត្រចៀកវែង ស្លឹកត្រចៀកធំ ស្លឹកត្រចៀកបាក់ឃ្លុប ឬស្លឹកត្រចៀកមានរោមច្រើនគួរត្រូវបានសម្អាតត្រចៀកឱ្យបានញឹកញាប់ជាងសុនកត្រចៀកធម្មតា ព្រោះទម្រង់ត្រចៀកបែបនេះច្រើនស្អុះស្អាប់ មិនមានលំហូរខ្យល់ក្នុងត្រចៀកគ្រប់គ្រាន់ដែលងាយធ្វើឱ្យមានបណ្តុំកាកសំណល់…
សុនកនិងឆ្មាអាចខាំឬខ្វាចអ្នកនៅពេលអ្នកកំពុងធ្វើដំណើរតាមផ្លូវ អ្នកទៅវាយវា ឬជាន់វា ឬពេលកំពុងប្រលែងលេងជាមួយពួកវា។ នៅពេលរឿងនេះកើតឡើង បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតមុនគេនោះគឺអ្នកអាចឆ្លងជំងឺឆ្កែឆ្កួតដែលជាជំងឺគ្រោះថ្នាក់។ តើជំងឺឆ្កែឆ្កួតគឺជាជំងឺអ្វី (Rabies)? ជំងឺឆ្កែឆ្កួតជាជំងឺមួយក្នុងចំណោមជំងឺកាចសាហាវបំផុត ដែលបង្កឡើងដោយវីរុសវាយប្រហារលើប្រព័ន្ធប្រសាទកណ្តាល (CNS)។ សត្វនិងមនុស្សដែលឆ្លងវីរុសនេះភាគច្រើននឹងស្លាប់ 100% ហើយមកទល់បច្ចុប្បន្នពុំទាន់មានថ្នាំព្យាបាលឡើយ។ ជំងឺនេះឆ្លងពីសត្វមួយទៅសត្វមួយ ឬមកមនុស្សយើងជាចម្បងតាមរយៈទឹកមាត់ដោយការខាំ ហើយរយៈពេលសម្ងំរបស់មេរោគជាទូទៅ…
តើជំងឺព្រូនបេះដូងគឺជាអ្វី? ជំងឺព្រូនបេះដូងជាជំងឺបរាសិតធ្ងន់ធ្ងរកើតបានទាំងលើសុនក និងពិឡារដែលអាចសម្លាប់សត្វរបស់អ្នកបាន។ ជំងឺនេះមានសត្វមូសជាភ្នាក់ងារចម្លងជំងឺ និងរាតត្បាតនៅរដូវដែលមានសត្វមូសច្រើន។ វដ្តជីវិតរបស់ព្រូនបេះដូង មូសជញ្ជក់ឈាមសុនកឈឺដែលមានវត្តមានកូនព្រូនតូចៗមិនអាចមើលនឹងភ្នែកឃើញបានហៅថា microfilaria រួចវិវឌ្ឍនិងលូតលាស់ធំបន្តិចនៅក្នុងខ្លួនមូសក្លាយជាដំណាក់កាល Larvae (L1, L2, L3) ដោយប្រើរយៈពេល 10-14…
Welcome to WordPress. This is your first post. Edit or delete it, then start writing!
This website uses cookies.