CamPaws Animal Clinic

Pet Owner

តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាសុនកកាច?

សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។ ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖ 1. ដំបូងត្រូវកំណត់មូលហេតុបណ្តាលឱ្យឆ្កែកាច ដើម្បីដោះស្រាយឱ្យចំបញ្ហា បញ្ហាកាចរបស់សត្វអាចមកពី៖ តើអាកប្បកិរិយាកាចរបស់ឆ្កែអ្នកបណ្តាលមកពីហេតុណាមួយ? ឥឡូវសន្មត់ថាពេលនេះអ្នកបានរកឃើញមូលហេតុពិត បន្ទាប់មកអ្នកត្រូវគ្រប់គ្រងសត្វរបស់អ្នកកុំឱ្យខាំសត្វផ្សេងនិងឬអ្នកដទៃ។ 2. ការគ្រប់គ្រងសត្វ មិនឱ្យមានឱកាសខាំសត្វឬអ្នកដទៃ 3. ការកែអាកប្បកិរិយាកាច ផ្តោតលើការហ្វឹកហាត់ 4. បញ្ជូនសត្វចូលសាលាហ្វឹកហ្វឺន 5. ការព្យាបាលដោយវេជ្ជសាស្ត្រសត្វ (បើចាំបាច់) 6. ការបន្តអនុវត្តឱ្យបានជាប់លាប់និងភាពអត់ធ្មត់ ចំណាំ៖ ការកាត់ធ្មេញសត្វមិនមែនជាដំណោះស្រាយបំបាត់ភាពកាចរបស់សត្វឡើយ ព្រោះវាមិនបានដោះស្រាយឬសគល់នៃបញ្ហា ដោយអាកប្បកិរិយាកាចនេះនៅដដែល។ ផ្ទុយមកវិញវាធ្វើឱ្យសត្វឈឺចាប់យូរអង្វែង ប៉ះពាល់សុខុមាលភាព ឬអាចធ្វើឱ្យសត្វកាន់តែកាចជាងមុន។ លើសពីនេះ ការកាត់ធ្មេញមិនបានត្រឹមត្រូវតាមបច្ចេកទេសអាចឱ្យមានការបង្ករោគ និងបញ្ហាមាត់ធ្មេញតាមមក។ ការកាត់ធ្មេញជាការអនុវត្តខុសក្រមសីលធម៌ មិនវិជ្ជាជីវៈ និងអមនុស្សធម៌។ សរុបមក ចំពោះបញ្ហានេះ អ្នកត្រូវការផ្តល់ក្តីស្រលាញ់ ចិញ្ចឹមថែទាំ និងមើលថែទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តពួកគេឱ្យបានគ្រប់គ្រាន់។ ចុងក្រោយ បញ្ហាសុនកកាចនឹងមិនកើតមាន, ត្រូវបានដោះស្រាយ, […]

តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាសុនកកាច? Read More »

តើការធ្វើឬដាក់មីក្រូឈីប​​ (Microchipping) លើសត្វគឺជាអ្វី?

តើការដាក់មីក្រូឈីបលើសត្វគឺជាអ្វី? មីក្រូឈីប​ (Microchip) គឺជាឧបករណ៍អេឡិចត្រូនិក​មានផ្ទុកទិន្នន័យអត្តលេខ​សម្រាប់សម្គាល់ខ្លួនសត្វនីមួយៗ។ ​វាមានទំហំនិងរូបរាងប្រហាក់ប្រហែលទៅនឹងគ្រាប់អង្ករ​​ដែលអាចប្រើឧបករណ៍ស្កេនរលកសញ្ញាបាន។​​ រាល់មីក្រូឈីបមានផ្ទុកអត្តលេខស្តង់ដារដែលទទួលស្គាល់ជុំវិញពិភពលោក និងមិនមានលេខស្ទួនគ្នាឡើយ។ ​ការដាក់មីក្រូឈីបគឺជាវិធីកំនត់អត្តសញ្ញាណសត្វជាអចិន្ត្រៃយ៍ ​ដែលនឹងនៅជាប់ខ្លួនពេញមួយជីវិតរបស់សត្វ។​ និយាយជាសាមញ្ញ ការចាក់មីក្រូឈីបហាក់ប្រៀបបានដូចនឹងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យសត្វរបស់អ្នកយ៉ាងដូច្នោះដែរ ដោយបសុពេទ្យជាអ្នកដាក់ និងឬ បន្ទាប់មកជាអ្នកចុះបញ្ជីអត្តលេខនោះក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញដែលគេអាចស្វែងរកព័ត៌មានម្ចាស់សត្វបាន។ តើគេដាក់មីក្រូឈីបលើសត្វយ៉ាងដូចម្តេច?​ តើវាឈឺដែរឬទេ? សត្វចិញ្ចឹមជាច្រើនប្រភេទ​ ដូចជា សុនក​ ពិឡារ ទន្សាយ បក្សី ។ល។​ អាចដាក់មីក្រូឈីបបាន។ បសុពេទ្យនឹងប្រើឧបករណ៍មានផ្ទុកគ្រាប់មីក្រូឈីបនៅក្នុងម្ជុល​ដើម្បីចាក់ចូលនិងបង្កប់នៅក្រោមស្បែកសត្វ។​ វិធីសាស្ត្រគឺប្រហាក់ប្រហែលនឹងការចាក់វ៉ាក់សាំងដែរ គឺមានសុវត្ថិភាព លឿនរហ័ស​ និងមិនមានការឈឺចាប់ឡើយ។ ជាទូទៅ​ សត្វនឹងពុំដឹងខ្លួនថាត្រូវបានដាក់ឈីបចូល និងមិនរំខានដល់ការរស់នៅរបស់សត្វទៅថ្ងៃអនាគតឡើយ។​ ក្រោយពីដាក់រួច មន្ទីរពេទ្យភាគច្រើននឹងចុះបញ្ជីអត្តលេខសត្វនោះទៅក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញ។ ម្ចាស់សត្វត្រូវផ្ដល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពទិន្នន័យនៅពេលមានការផ្លាស់ប្តូរលេខទំនាក់ទំនងឬម្ចាស់កម្មសិទ្ធសត្វ។ តើសត្វទាំងអស់ចាំបាច់ត្រូវដាក់មីក្រូឈីបដែរឬទេ? ម្ចាស់សត្វទាំងអស់គួរយកសត្វរបស់ខ្លួនមកដាក់មីក្រូឈីបនៅមន្ទីរពេទ្យ​ ឬគ្លីនិកសត្វ​ ព្រោះវាផ្ដល់អត្ថប្រយោជន៍ដូចជា៖

តើការធ្វើឬដាក់មីក្រូឈីប​​ (Microchipping) លើសត្វគឺជាអ្វី? Read More »

១៣វិធីការពារឆ្កែខាំ

ត្រៀមខ្លួន និងប្រុងប្រយ័ត្នជានិច្ច ពិសេសចំពោះសុនកដែលមិនស្គាល់អ្នក ឬសុនកអនាថា។ 

ត្រូវសួរម្ចាស់សត្វជាមុន ថាតើអ្នកអាចប៉ះ ឬលេងសុនកនោះបានដែរឬទេ។ មុនពេលលេង ឱ្យសុនកបានឃើញ និងហិតអ្នកមុនសិន ដើម្បីសត្វបានស្គាល់និងទុកចិត្តអ្នក។

ស្វែងយល់ពីអារម្មណ៍របស់សត្វនៅពេលសត្វស្ត្រេស មិនសប្បាយចិត្ត ភ័យឬខ្លាច និងត្រូវយល់ពីភាសាកាយវិការរបស់សុនក ឧទាហរណ៍យល់ពីអត្ថន័យនៃការ ក្រហឹម,​ ញេញធ្មេញ, ទម្លាក់កន្ទុកចុះមកដីឬចូលប្រឡោះជើងក្រោយ, ឈរស្កុបនិងសម្លក់, រោមខ្នងបះឡើងជាដើម។

ក្នុងករណីឆ្កែមកខាំ ត្រូវឈរស្ងៀម ឱបដៃទាំងពីរព័ន្ធរួបចូលដិតដល់ទ្រូង និងតាំងអារម្មណ៍ស្ងប់។ អ្នកមិនត្រូវរត់, សម្លឹងមើលភ្នែកសុនកត្រង់, ឬស្រែកឡើយ។ ឬបន្ទាប់មកអ្នកអាចបោះជំហានថយក្រោយយឺតៗ។

ប្រសិនមានរបស់របរនៅក្បែរខ្លួនដូចជាអំបោស ខ្នើយ កុំព្យូរទ័រ កៅអីជាដើម អ្នកអាចប្រើវាខណ្ឌផ្តាច់រវាងអ្នកនិងសុនក ឬឱ្យឆ្កែខាំរបស់នោះជំនួស។

ប្រសិនអ្នកដួល ត្រូវក្រាបចុះ ឱបខ្លួនមូល បិទមុខចុះទប់នឹងដីឬខ្លួន និងយកដៃការពារក្បាលនិងកញ្ជឹងកក្រោយរបស់អ្នក។

១៣វិធីការពារឆ្កែខាំ Read More »

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយដោយខ្លួនឯង

ការសម្អាតត្រចៀកសត្វចិញ្ចឹមជាផ្នែកមួយនៃសកម្មភាពតុបតែងសត្វដែលមានសារៈសំខាន់ពីព្រោះត្រចៀកមិនស្អាតអាចបង្ករជាបញ្ហាផ្សេងៗ ដូចជារលាក ឆ្លងមេរោគ រមាស់ ឬស្ទះរន្ធត្រចៀកជាដើម។ ដោយសាររន្ធត្រចៀករបស់សុនកមានទម្រង់ដូចអក្សរ L ធ្វើឱ្យសត្វងាយមានបញ្ហាត្រចៀក ព្រោះកាកសំណល់ផ្សេងៗងាយជាប់ស្ទះក្នុងរន្ធត្រចៀកមិនអាចចេញក្រៅដោយខ្លួនឯងបានបើមិនមានការជួយពីម្ចាស់។  ពូជសុនកដែលមានស្លឹកត្រចៀកវែង ស្លឹកត្រចៀកធំ ស្លឹកត្រចៀកបាក់ឃ្លុប ឬស្លឹកត្រចៀកមានរោមច្រើនគួរត្រូវបានសម្អាតត្រចៀកឱ្យបានញឹកញាប់ជាងសុនកត្រចៀកធម្មតា ព្រោះទម្រង់ត្រចៀកបែបនេះច្រើនស្អុះស្អាប់ មិនមានលំហូរខ្យល់ក្នុងត្រចៀកគ្រប់គ្រាន់ដែលងាយធ្វើឱ្យមានបណ្តុំកាកសំណល់ និងសំណើមខ្លាំងក្នុងត្រចៀក បណ្តាលឱ្យងាយកើតផ្សិត បាក់តេរី ឬចៃត្រចៀក។ ត្រូវប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដែលមានគុណភាពល្អ ទទួលស្គាល់ដោយបសុពេទ្យ។ ទឹកសម្អាតត្រចៀកដែលល្អមានរូបមន្តផ្សំដែលអាចជួយរំលាយអាចម៍ត្រចៀក មានសាមាសធាតុប្រឆាំងបាក់តេរី និងឬផ្សិត និងមិនត្រូវមានលាយសារធាតុអាល់កុលឡើយ។ របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយនៅផ្ទះដោយខ្លួនឯង៖ ទោះបីជាការលាងត្រចៀកមានសារៈសំខាន់ ប៉ុន្តែមិនមានន័យថាគ្រប់សត្វទាំងអស់ត្រូវតែលាងនោះទេ ឬត្រូវលាងឱ្យបានញឹកញាប់ពេកនោះទេ។ ពេលខ្លះ សត្វមួយចំនួនដែលមានសុខភាពល្អក៏មិនចាំត្រូវលាងដែរ។ ម្យ៉ាងទៀត ការលាងញឹកញាប់ខ្លាំងពេក ឬសម្អាតជ្រុលក៏អាចមានផលរំខានត្រចៀកសត្វទៅវិញ ដូចនេះគួរលាងនៅពេលអ្នកសង្កេតឃើញមានក្លិនស្អុយ ទឹករងៃហូរចេញ ឬមានកាកសំណល់ចេញផ្សេងៗ ឬទៅតាមភាពចាំបាច់ជាក់ស្តែងរបស់សត្វនីមួយៗ។ បសុពេទ្យរបស់អ្នកអាចជួយផ្តល់ដំបូន្មានដល់អ្នកបាន ដើម្បីអ្នកអាចអនុវត្តដោយខ្លួនឯងនៅផ្ទះឱ្យបានត្រឹមត្រូវ។ ប្រសិនបើសត្វរបស់អ្នកមានបញ្ហាត្រចៀករួចហើយ ដូចជារលាក ឡើងក្រហម ហើម រមាស់ ឬឈឺ គួរប្រឹក្សាយោបល់ជាមួយបសុពេទ្យមុនប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដោយខ្លួនឯង។

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយដោយខ្លួនឯង Read More »

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលត្រូវឆ្កែ ឬឆ្មាខាំ?

សុនកនិងឆ្មាអាចខាំឬខ្វាចអ្នកនៅពេលអ្នកកំពុងធ្វើដំណើរតាមផ្លូវ អ្នកទៅវាយវា ឬជាន់វា ឬពេលកំពុងប្រលែងលេងជាមួយពួកវា។ នៅពេលរឿងនេះកើតឡើង បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតមុនគេនោះគឺអ្នកអាចឆ្លងជំងឺឆ្កែឆ្កួតដែលជាជំងឺគ្រោះថ្នាក់។ តើជំងឺឆ្កែឆ្កួតគឺជាជំងឺអ្វី (Rabies)? ជំងឺឆ្កែឆ្កួតជាជំងឺមួយក្នុងចំណោមជំងឺកាចសាហាវបំផុត ដែលបង្កឡើងដោយវីរុសវាយប្រហារលើប្រព័ន្ធប្រសាទកណ្តាល (CNS)។ សត្វនិងមនុស្សដែលឆ្លងវីរុសនេះភាគច្រើននឹងស្លាប់ 100% ហើយមកទល់បច្ចុប្បន្នពុំទាន់មានថ្នាំព្យាបាលឡើយ។ ជំងឺនេះឆ្លងពីសត្វមួយទៅសត្វមួយ ឬមកមនុស្សយើងជាចម្បងតាមរយៈទឹកមាត់ដោយការខាំ ហើយរយៈពេលសម្ងំរបស់មេរោគជាទូទៅ ១សប្តាហ៍ទៅ ១ខែ (អាចលឿនឬយឺតជាងនេះ) ចំពោះសត្វ និងចំពោះមនុស្ស ២ទៅ៣ខែ (អាចប្រែប្រួលពី១សប្តាហ៍ទៅ១មួយឆ្នាំ អាស្រ័យលើទីតាំងខាំនិងបរិមាណវីរុសដែលចូលខ្លួនអ្នក)។ សត្វដែលឆ្លងជំងឺឆ្កែឆ្កួតបង្ហាញរោគសញ្ញាដូចជា៖ ហៀរទឹកមាត់ឬបែកពពុះមាត់, សញ្ញាប្រសាទ, ប្តូរអាកប្បកិរយាទៅជាកាច ខ្លាច ឬតតាំង, ខ្លាចទឹក, ពិបាកលេប, ប្រកាច់, ពួនទីងងឹត, និងខ្វិនជាដើម។ តើយើងត្រូវធ្វើអ្វីខ្លះនៅពេលត្រូវឆ្កែឬឆ្មាខាំ? ចំនុចទាំង ៧ ខាងក្រោមនេះជាជំហានដែលអ្នកត្រូវតែអនុវត្តជាបន្ទាន់នៅពេលត្រូវបានសត្វខាំភ្លាម៖ ជំងឺឆ្កែឆ្កួតជាទូទៅធ្វើឱ្យស្លាប់ 100% មិនអាចព្យាបាលបានឡើយ ដូច្នេះហើយនៅពេលត្រូវបានសត្វខាំភ្លាម អ្នកត្រូវលាងសម្អាតរបួស និងប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងការពារ មិនត្រូវរង់ចាំរហូតចេញរោគសញ្ញាឡើយ។ យើងត្រូវរួមគ្នាកម្ចាត់ជំងឺឆ្កែឆ្កួតដោយការនាំឆ្កែនិងឆ្មារបស់យើងទៅចាក់វ៉ាក់សាំងការពារជំងឺជំងឺឆ្កែឆ្កួតទាំងអស់គ្នាមុនវាចម្លងមកមនុស្ស។

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលត្រូវឆ្កែ ឬឆ្មាខាំ? Read More »

ជំងឺព្រូនបេះដូង (Dirofilaria immitis)

តើជំងឺព្រូនបេះដូងគឺជាអ្វី? ជំងឺព្រូនបេះដូងជាជំងឺបរាសិតធ្ងន់ធ្ងរកើតបានទាំងលើសុនក និងពិឡារដែលអាចសម្លាប់សត្វរបស់អ្នកបាន។ ជំងឺនេះមានសត្វមូសជាភ្នាក់ងារចម្លងជំងឺ និងរាតត្បាតនៅរដូវដែលមានសត្វមូសច្រើន។ វដ្តជីវិតរបស់ព្រូនបេះដូង មូសជញ្ជក់ឈាមសុនកឈឺដែលមានវត្តមានកូនព្រូនតូចៗមិនអាចមើលនឹងភ្នែកឃើញបានហៅថា microfilaria រួចវិវឌ្ឍនិងលូតលាស់ធំបន្តិចនៅក្នុងខ្លួនមូសក្លាយជាដំណាក់កាល Larvae (L1, L2, L3) ដោយប្រើរយៈពេល 10-14 ថ្ងៃ។  នៅពេលវាមកបន្តបឺតឈាម សត្វមូសទាំងនោះចម្លងកូនព្រូនមកលើសុនករបស់យើង ដោយបញ្ចេញកូនព្រូនដំណាក់កាល L3 ចូលទៅក្នុងស្បែក និងជាលិកាសាច់ដុំ រួចលូតលាស់ជាបន្តជាដំណាក់កាល L4 ក្នុងរយៈពេល 45-65 ថ្ងៃ។ បន្ទាប់មកពួកវាចូលក្នុងប្រព័ន្ធចរន្តឈាមដើម្បីវិវឌ្ឍបន្តទៅជាព្រូនពេញវ័យ ប្រើរយៈពេល 4-5ខែ មុននឹងធ្វើដំណើរទៅកាន់បេះដូងនិងសួត។ នៅសរីរាង្គបេះដូងនេះហើយដែលព្រូនទាំងនោះបង្កជាបញ្ហាដល់សត្វដោយរស់នៅ បន្តពូជ និងបំផ្លាញសាច់ដុំបេះដូង។ ព្រូនទាំងនេះអាចរស់នៅបានយូរក្នុងបេះដូងសត្វសុនក 5-7ឆ្នាំ និង 2-3 ឆ្នាំក្នុងបេះដូងឆ្មា។ រោគសញ្ញា សត្វដែលឆ្លងព្រូនបេះដូងអាចមិនបង្ហាញរោគសញ្ញា ឬបង្ហាញរោគសញ្ញាមួយចំនួនដូចជា៖ ក្អកមិនបាត់, មិនចង់ហាត់ប្រាន, ឆាប់អស់កម្លាំង, អន់ចំណី, និងស្រកទម្ងន់ជាដើម។ ការការពារ និងការព្យាបាល ការព្យាបាលពិបាកនិងស្មុគស្មាញជាងបរាសិតផ្សេងៗទៀត ដោយត្រូវព្យាបាលទាំង microfilaricide និង adulticide, steriods,

ជំងឺព្រូនបេះដូង (Dirofilaria immitis) Read More »