CamPaws Animal Clinic

Veterinarian

តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាសុនកកាច?

សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។ ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖ 1. ដំបូងត្រូវកំណត់មូលហេតុបណ្តាលឱ្យឆ្កែកាច ដើម្បីដោះស្រាយឱ្យចំបញ្ហា បញ្ហាកាចរបស់សត្វអាចមកពី៖ តើអាកប្បកិរិយាកាចរបស់ឆ្កែអ្នកបណ្តាលមកពីហេតុណាមួយ? ឥឡូវសន្មត់ថាពេលនេះអ្នកបានរកឃើញមូលហេតុពិត បន្ទាប់មកអ្នកត្រូវគ្រប់គ្រងសត្វរបស់អ្នកកុំឱ្យខាំសត្វផ្សេងនិងឬអ្នកដទៃ។ 2. ការគ្រប់គ្រងសត្វ មិនឱ្យមានឱកាសខាំសត្វឬអ្នកដទៃ 3. ការកែអាកប្បកិរិយាកាច ផ្តោតលើការហ្វឹកហាត់ 4. បញ្ជូនសត្វចូលសាលាហ្វឹកហ្វឺន 5. ការព្យាបាលដោយវេជ្ជសាស្ត្រសត្វ (បើចាំបាច់) 6. ការបន្តអនុវត្តឱ្យបានជាប់លាប់និងភាពអត់ធ្មត់ ចំណាំ៖ ការកាត់ធ្មេញសត្វមិនមែនជាដំណោះស្រាយបំបាត់ភាពកាចរបស់សត្វឡើយ ព្រោះវាមិនបានដោះស្រាយឬសគល់នៃបញ្ហា ដោយអាកប្បកិរិយាកាចនេះនៅដដែល។ ផ្ទុយមកវិញវាធ្វើឱ្យសត្វឈឺចាប់យូរអង្វែង ប៉ះពាល់សុខុមាលភាព ឬអាចធ្វើឱ្យសត្វកាន់តែកាចជាងមុន។ លើសពីនេះ ការកាត់ធ្មេញមិនបានត្រឹមត្រូវតាមបច្ចេកទេសអាចឱ្យមានការបង្ករោគ និងបញ្ហាមាត់ធ្មេញតាមមក។ ការកាត់ធ្មេញជាការអនុវត្តខុសក្រមសីលធម៌ មិនវិជ្ជាជីវៈ និងអមនុស្សធម៌។ សរុបមក ចំពោះបញ្ហានេះ អ្នកត្រូវការផ្តល់ក្តីស្រលាញ់ ចិញ្ចឹមថែទាំ និងមើលថែទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តពួកគេឱ្យបានគ្រប់គ្រាន់។ ចុងក្រោយ បញ្ហាសុនកកាចនឹងមិនកើតមាន, ត្រូវបានដោះស្រាយ, […]

តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាសុនកកាច? Read More »

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលត្រូវឆ្កែ ឬឆ្មាខាំ?

សុនកនិងឆ្មាអាចខាំឬខ្វាចអ្នកនៅពេលអ្នកកំពុងធ្វើដំណើរតាមផ្លូវ អ្នកទៅវាយវា ឬជាន់វា ឬពេលកំពុងប្រលែងលេងជាមួយពួកវា។ នៅពេលរឿងនេះកើតឡើង បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតមុនគេនោះគឺអ្នកអាចឆ្លងជំងឺឆ្កែឆ្កួតដែលជាជំងឺគ្រោះថ្នាក់។ តើជំងឺឆ្កែឆ្កួតគឺជាជំងឺអ្វី (Rabies)? ជំងឺឆ្កែឆ្កួតជាជំងឺមួយក្នុងចំណោមជំងឺកាចសាហាវបំផុត ដែលបង្កឡើងដោយវីរុសវាយប្រហារលើប្រព័ន្ធប្រសាទកណ្តាល (CNS)។ សត្វនិងមនុស្សដែលឆ្លងវីរុសនេះភាគច្រើននឹងស្លាប់ 100% ហើយមកទល់បច្ចុប្បន្នពុំទាន់មានថ្នាំព្យាបាលឡើយ។ ជំងឺនេះឆ្លងពីសត្វមួយទៅសត្វមួយ ឬមកមនុស្សយើងជាចម្បងតាមរយៈទឹកមាត់ដោយការខាំ ហើយរយៈពេលសម្ងំរបស់មេរោគជាទូទៅ ១សប្តាហ៍ទៅ ១ខែ (អាចលឿនឬយឺតជាងនេះ) ចំពោះសត្វ និងចំពោះមនុស្ស ២ទៅ៣ខែ (អាចប្រែប្រួលពី១សប្តាហ៍ទៅ១មួយឆ្នាំ អាស្រ័យលើទីតាំងខាំនិងបរិមាណវីរុសដែលចូលខ្លួនអ្នក)។ សត្វដែលឆ្លងជំងឺឆ្កែឆ្កួតបង្ហាញរោគសញ្ញាដូចជា៖ ហៀរទឹកមាត់ឬបែកពពុះមាត់, សញ្ញាប្រសាទ, ប្តូរអាកប្បកិរយាទៅជាកាច ខ្លាច ឬតតាំង, ខ្លាចទឹក, ពិបាកលេប, ប្រកាច់, ពួនទីងងឹត, និងខ្វិនជាដើម។ តើយើងត្រូវធ្វើអ្វីខ្លះនៅពេលត្រូវឆ្កែឬឆ្មាខាំ? ចំនុចទាំង ៧ ខាងក្រោមនេះជាជំហានដែលអ្នកត្រូវតែអនុវត្តជាបន្ទាន់នៅពេលត្រូវបានសត្វខាំភ្លាម៖ ជំងឺឆ្កែឆ្កួតជាទូទៅធ្វើឱ្យស្លាប់ 100% មិនអាចព្យាបាលបានឡើយ ដូច្នេះហើយនៅពេលត្រូវបានសត្វខាំភ្លាម អ្នកត្រូវលាងសម្អាតរបួស និងប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងការពារ មិនត្រូវរង់ចាំរហូតចេញរោគសញ្ញាឡើយ។ យើងត្រូវរួមគ្នាកម្ចាត់ជំងឺឆ្កែឆ្កួតដោយការនាំឆ្កែនិងឆ្មារបស់យើងទៅចាក់វ៉ាក់សាំងការពារជំងឺជំងឺឆ្កែឆ្កួតទាំងអស់គ្នាមុនវាចម្លងមកមនុស្ស។

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលត្រូវឆ្កែ ឬឆ្មាខាំ? Read More »

ជំងឺព្រូនបេះដូង (Dirofilaria immitis)

តើជំងឺព្រូនបេះដូងគឺជាអ្វី? ជំងឺព្រូនបេះដូងជាជំងឺបរាសិតធ្ងន់ធ្ងរកើតបានទាំងលើសុនក និងពិឡារដែលអាចសម្លាប់សត្វរបស់អ្នកបាន។ ជំងឺនេះមានសត្វមូសជាភ្នាក់ងារចម្លងជំងឺ និងរាតត្បាតនៅរដូវដែលមានសត្វមូសច្រើន។ វដ្តជីវិតរបស់ព្រូនបេះដូង មូសជញ្ជក់ឈាមសុនកឈឺដែលមានវត្តមានកូនព្រូនតូចៗមិនអាចមើលនឹងភ្នែកឃើញបានហៅថា microfilaria រួចវិវឌ្ឍនិងលូតលាស់ធំបន្តិចនៅក្នុងខ្លួនមូសក្លាយជាដំណាក់កាល Larvae (L1, L2, L3) ដោយប្រើរយៈពេល 10-14 ថ្ងៃ។  នៅពេលវាមកបន្តបឺតឈាម សត្វមូសទាំងនោះចម្លងកូនព្រូនមកលើសុនករបស់យើង ដោយបញ្ចេញកូនព្រូនដំណាក់កាល L3 ចូលទៅក្នុងស្បែក និងជាលិកាសាច់ដុំ រួចលូតលាស់ជាបន្តជាដំណាក់កាល L4 ក្នុងរយៈពេល 45-65 ថ្ងៃ។ បន្ទាប់មកពួកវាចូលក្នុងប្រព័ន្ធចរន្តឈាមដើម្បីវិវឌ្ឍបន្តទៅជាព្រូនពេញវ័យ ប្រើរយៈពេល 4-5ខែ មុននឹងធ្វើដំណើរទៅកាន់បេះដូងនិងសួត។ នៅសរីរាង្គបេះដូងនេះហើយដែលព្រូនទាំងនោះបង្កជាបញ្ហាដល់សត្វដោយរស់នៅ បន្តពូជ និងបំផ្លាញសាច់ដុំបេះដូង។ ព្រូនទាំងនេះអាចរស់នៅបានយូរក្នុងបេះដូងសត្វសុនក 5-7ឆ្នាំ និង 2-3 ឆ្នាំក្នុងបេះដូងឆ្មា។ រោគសញ្ញា សត្វដែលឆ្លងព្រូនបេះដូងអាចមិនបង្ហាញរោគសញ្ញា ឬបង្ហាញរោគសញ្ញាមួយចំនួនដូចជា៖ ក្អកមិនបាត់, មិនចង់ហាត់ប្រាន, ឆាប់អស់កម្លាំង, អន់ចំណី, និងស្រកទម្ងន់ជាដើម។ ការការពារ និងការព្យាបាល ការព្យាបាលពិបាកនិងស្មុគស្មាញជាងបរាសិតផ្សេងៗទៀត ដោយត្រូវព្យាបាលទាំង microfilaricide និង adulticide, steriods,

ជំងឺព្រូនបេះដូង (Dirofilaria immitis) Read More »