CamPaws Animal Clinic

សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។ ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖ 1. ដំបូងត្រូវកំណត់មូលហេតុបណ្តាលឱ្យឆ្កែកាច ដើម្បីដោះស្រាយឱ្យចំបញ្ហា បញ្ហាកាចរបស់សត្វអាចមកពី៖ តើអាកប្បកិរិយាកាចរបស់ឆ្កែអ្នកបណ្តាលមកពីហេតុណាមួយ? ឥឡូវសន្មត់ថាពេលនេះអ្នកបានរកឃើញមូលហេតុពិត បន្ទាប់មកអ្នកត្រូវគ្រប់គ្រងសត្វរបស់អ្នកកុំឱ្យខាំសត្វផ្សេងនិងឬអ្នកដទៃ។ 2. …

តើការដាក់មីក្រូឈីបលើសត្វគឺជាអ្វី? មីក្រូឈីប​ (Microchip) គឺជាឧបករណ៍អេឡិចត្រូនិក​មានផ្ទុកទិន្នន័យអត្តលេខ​សម្រាប់សម្គាល់ខ្លួនសត្វនីមួយៗ។ ​វាមានទំហំនិងរូបរាងប្រហាក់ប្រហែលទៅនឹងគ្រាប់អង្ករ​​ដែលអាចប្រើឧបករណ៍ស្កេនរលកសញ្ញាបាន។​​ រាល់មីក្រូឈីបមានផ្ទុកអត្តលេខស្តង់ដារដែលទទួលស្គាល់ជុំវិញពិភពលោក និងមិនមានលេខស្ទួនគ្នាឡើយ។ ​ការដាក់មីក្រូឈីបគឺជាវិធីកំនត់អត្តសញ្ញាណសត្វជាអចិន្ត្រៃយ៍ ​ដែលនឹងនៅជាប់ខ្លួនពេញមួយជីវិតរបស់សត្វ។​ និយាយជាសាមញ្ញ ការចាក់មីក្រូឈីបហាក់ប្រៀបបានដូចនឹងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យសត្វរបស់អ្នកយ៉ាងដូច្នោះដែរ ដោយបសុពេទ្យជាអ្នកដាក់ និងឬ បន្ទាប់មកជាអ្នកចុះបញ្ជីអត្តលេខនោះក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញដែលគេអាចស្វែងរកព័ត៌មានម្ចាស់សត្វបាន។ តើគេដាក់មីក្រូឈីបលើសត្វយ៉ាងដូចម្តេច?​ តើវាឈឺដែរឬទេ? សត្វចិញ្ចឹមជាច្រើនប្រភេទ​ ដូចជា សុនក​ ពិឡារ ទន្សាយ បក្សី …

ត្រៀមខ្លួន និងប្រុងប្រយ័ត្នជានិច្ច ពិសេសចំពោះសុនកដែលមិនស្គាល់អ្នក ឬសុនកអនាថា។ ត្រូវសួរម្ចាស់សត្វជាមុន ថាតើអ្នកអាចប៉ះ ឬលេងសុនកនោះបានដែរឬទេ។ មុនពេលលេង ឱ្យសុនកបានឃើញ និងហិតអ្នកមុនសិន ដើម្បីសត្វបានស្គាល់និងទុកចិត្តអ្នក។ស្វែងយល់ពីអារម្មណ៍របស់សត្វនៅពេលសត្វស្ត្រេស មិនសប្បាយចិត្ត ភ័យឬខ្លាច និងត្រូវយល់ពីភាសាកាយវិការរបស់សុនក ឧទាហរណ៍យល់ពីអត្ថន័យនៃការ ក្រហឹម,​ ញេញធ្មេញ, ទម្លាក់កន្ទុកចុះមកដីឬចូលប្រឡោះជើងក្រោយ, ឈរស្កុបនិងសម្លក់, រោមខ្នងបះឡើងជាដើម។ក្នុងករណីឆ្កែមកខាំ ត្រូវឈរស្ងៀម ឱបដៃទាំងពីរព័ន្ធរួបចូលដិតដល់ទ្រូង និងតាំងអារម្មណ៍ស្ងប់។ អ្នកមិនត្រូវរត់, សម្លឹងមើលភ្នែកសុនកត្រង់, ឬស្រែកឡើយ។ ឬបន្ទាប់មកអ្នកអាចបោះជំហានថយក្រោយយឺតៗ។ប្រសិនមានរបស់របរនៅក្បែរខ្លួនដូចជាអំបោស ខ្នើយ កុំព្យូរទ័រ កៅអីជាដើម អ្នកអាចប្រើវាខណ្ឌផ្តាច់រវាងអ្នកនិងសុនក ឬឱ្យឆ្កែខាំរបស់នោះជំនួស។ប្រសិនអ្នកដួល ត្រូវក្រាបចុះ ឱបខ្លួនមូល បិទមុខចុះទប់នឹងដីឬខ្លួន និងយកដៃការពារក្បាលនិងកញ្ជឹងកក្រោយរបស់អ្នក។

ការសម្អាតត្រចៀកសត្វចិញ្ចឹមជាផ្នែកមួយនៃសកម្មភាពតុបតែងសត្វដែលមានសារៈសំខាន់ពីព្រោះត្រចៀកមិនស្អាតអាចបង្ករជាបញ្ហាផ្សេងៗ ដូចជារលាក ឆ្លងមេរោគ រមាស់ ឬស្ទះរន្ធត្រចៀកជាដើម។ ដោយសាររន្ធត្រចៀករបស់សុនកមានទម្រង់ដូចអក្សរ L ធ្វើឱ្យសត្វងាយមានបញ្ហាត្រចៀក ព្រោះកាកសំណល់ផ្សេងៗងាយជាប់ស្ទះក្នុងរន្ធត្រចៀកមិនអាចចេញក្រៅដោយខ្លួនឯងបានបើមិនមានការជួយពីម្ចាស់។  ពូជសុនកដែលមានស្លឹកត្រចៀកវែង ស្លឹកត្រចៀកធំ ស្លឹកត្រចៀកបាក់ឃ្លុប ឬស្លឹកត្រចៀកមានរោមច្រើនគួរត្រូវបានសម្អាតត្រចៀកឱ្យបានញឹកញាប់ជាងសុនកត្រចៀកធម្មតា ព្រោះទម្រង់ត្រចៀកបែបនេះច្រើនស្អុះស្អាប់ មិនមានលំហូរខ្យល់ក្នុងត្រចៀកគ្រប់គ្រាន់ដែលងាយធ្វើឱ្យមានបណ្តុំកាកសំណល់ និងសំណើមខ្លាំងក្នុងត្រចៀក បណ្តាលឱ្យងាយកើតផ្សិត បាក់តេរី ឬចៃត្រចៀក។ ត្រូវប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដែលមានគុណភាពល្អ ទទួលស្គាល់ដោយបសុពេទ្យ។ ទឹកសម្អាតត្រចៀកដែលល្អមានរូបមន្តផ្សំដែលអាចជួយរំលាយអាចម៍ត្រចៀក …